ស្វែងយល់អំពីការចុះឈ្មោះ និងចាប់ផ្តើមនៅលើថ្នាលកម្មវិធីសិក្សាពីចម្ងាយ គ.ជ.អ.ប.
ស្វែងយល់បន្ថែម
https://www.youtube.com/watch?v=qQZRXIqLT4Y
ចូលមើលអនុប្រធានអង្គភាពនិង ជាប្រធាន សម្របសម្រួលគម្រោងគណនេយ្យភាពសង្គម
លោក ជេដ្ឋ គឹមជុង មានតួនាទីជាអនុប្រធានអង្គភាពតាមដាន ត្រួតពិនិត្យ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គមនៃលេខាធិការដ្ឋាន គ.ជ.អ.ប.។ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត និងមានបទពិសោធន៍ជាង២០ឆ្នាំ លើកិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។
មន្ត្រីផ្នែកព័ត៌មានវិទ្យានៃលេខាធិការដ្ឋាន គ.ជ.អ.ប.
កញ្ញា គង់ សាវ៉ាតវ៉ាត្តនី មានតួនាទីជាមន្ត្រីព័ត៌មានវិជ្ជានៃលេខាធិការដ្ឋាន គ.ជ.អ.ប.។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រ ផ្នែកព័ត៌មានវិទ្យា និងមានបទគាំទ្រលើការអភិវឌ្ឍ UXនិងរចនាUI នៃកម្មវិធីទូរស័ព្ទដៃ។
ទីប្រឹក្សាជាន់ខ្ពស់គណនេយ្យភាពសង្គមនៃលេខាធិការដ្ឋានគ.ជ.អ.ប.
លោក គាម ហាន មានតួនាទីជាទីប្រឹក្សាជាន់ខ្ពស់គណនេយ្យភាពសង្គមនៃលេខាធិការដ្ឋាន គ.ជ.អ.ប.។ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ និងមានបទពិសោធន៍ លើកិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការងារគណនេយ្យភាពសង្គម និងការអភិវឌ្ឍសហគមន៍ជាង១៥ឆ្នាំ។
ទីប្រឹក្សាគណនេយ្យភាពសង្គមនៃលេខាធិការដ្ឋានគ.ជ.អ.ប.
លោក ជា សុផាណា មានតួនាទីជាទីប្រឹក្សា គណនេយ្យភាពសង្គមនៃលេខាធិការដ្ឋាន គ.ជ.អ.ប.។ លោកបានបញ្ចប់បរិញ្ញាបត្រ និងមានបទពិសោធន៍លើកិច្ចការងារអភិបាលកិច្ច និងការងារគណនេយ្យភាពសង្គម ជាង៩ឆ្នាំ។
អ្នកសម្របសម្រួលគម្រោងគណនេយ្យភាពសង្គមនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា
កញ្ញា ទួន សុខឃេង មានតួនាទីជា អ្នកសម្របសម្រួលគម្រោងគណនេយ្យភាពសង្គមប្រចាំខេត្តតាកែវនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រ ផ្នែកនីតិសាស្រ្តពីសកលវិទ្យាល័យគ្រប់គ្រង និងមានបទពិសោធន៍ជាង១២ឆ្នាំ លើកិច្ចការងារសង្គម។
មន្ត្រីសម្របសម្រួលគម្រោងគណនេយ្យភាពសង្គមនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជាតិ
លោក រស់ សុងលី មានតួនាទីជាមន្ត្រីសម្របសម្រួលគម្រោងគណនេយ្យភាពសង្គមនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា
មន្ត្រីព័ត៌មានវិទ្យានៃនៃលេខាធិការដ្ឋានគ.ជ.អ.ប.
លោក សន ពុទ្ធារិទ្ធ មានតួនាទីជាមន្ត្រីព័ត៌មានវិជ្ជានៃលេខាធិការដ្ឋាន គ.ជ.អ.ប.។ លោកបានបញ្ចប់បរិញ្ញាបត្រ បរិញ្ញាបត្រវិទ្យាសាស្រ្ត ឯកទេសវិទ្យាសាស្រ្តកុំព្យូទ័រ។ លោកមានបទពិសោធន៍ជាអ្នកជំនាញផ្នែក IT Support មានបទពិសោធន៍ជាង ៥ឆ្នាំ ក្នុងការគាំទ្របច្ចេកទេសដល់អ្នកប្រើប្រាស់ នៅក្នុងលេខាធិការដ្ឋាន គ.ជ.អ.ប.។
ថ្នាលកម្មវិធីសិក្សាពីចម្ងាយនេះពិតជាមានប្រយោជន៍ណាស់។ ខ្ញុំបានរៀនចំណេះដឹងជាច្រើនពីវគ្គសិក្សានេះ។
គ្រូបណ្តុះបណ្តាលមានជំនាញខ្ពស់ និងចេះពន្យល់អោយយល់បានងាយ។ ខ្ញុំសូមអរគុណចំពោះការបង្រៀនរបស់ពួកគេ។
វគ្គសិក្សានេះជួយខ្ញុំបានច្រើនក្នុងការងាររបស់ខ្ញុំ។ ខ្ញុំសូមផ្តល់អាការៈដ៏ខ្ពង់ខ្ពស់ចំពោះថ្នាលនេះ។
ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមវគ្គសិក្សានេះ។ វាបានជួយខ្ញុំអភិវឌ្ឍជំនាញរបស់ខ្ញុំ។
ថ្នាលកម្មវិធីសិក្សាពីចម្ងាយនេះពិតជាល្អណាស់។ ខ្ញុំបានរៀនចំណេះដឹងថ្មីៗជាច្រើន។