ស្វែងយល់អំពីការចុះឈ្មោះ និងចាប់ផ្តើមនៅលើថ្នាលកម្មវិធីសិក្សាពីចម្ងាយ គ.ជ.អ.ប.
ស្វែងយល់បន្ថែម
កម្មវិធីដំណើរទស្សនកិច្ចនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយ ក្នុងការគិតគូរអំពីការធានានូវនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ ក្រោយពេលការដកថយរបស់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលតាមរយៈការបញ្រ្ជាបការងារគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិតជាបានបែងចែកថវិកាសម្រាប់គាំទ្រដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម សំដៅធានានូវនិរន្តរភាពការអនុវត្តការងារគណនេយ្យភាពសង្គមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ចូលមើល
អនុប្រធានអង្គភាពនិង ជាប្រធាន សម្របសម្រួលគម្រោងគណនេយ្យភាពសង្គម
លោក ជេដ្ឋ គឹមជុង មានតួនាទីជាអនុប្រធានអង្គភាពតាមដាន ត្រួតពិនិត្យ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គមនៃលេខាធិការដ្ឋាន គ.ជ.អ.ប.។ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត និងមានបទពិសោធន៍ជាង២០ឆ្នាំ លើកិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។
Admin
គ្រូបណ្តុះបណ្តាលដែលមានបទពិសោធន៍ក្នុងការបង្រៀន និងណែនាំសិស្ស។
ទីប្រឹក្សាផ្នែកព័ត៌មានវិទ្យានៃលេខាធិការដ្ឋានគ.ជ.អ.ប.
កញ្ញា គង់ សាវ៉ាតវ៉ាត្តនី មានតួនាទីជាមន្ត្រីព័ត៌មានវិជ្ជានៃលេខាធិការដ្ឋាន គ.ជ.អ.ប.។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រ ផ្នែកព័ត៌មានវិទ្យា និងមានបទគាំទ្រលើការអភិវឌ្ឍ UXនិងរចនាUI នៃកម្មវិធីទូរស័ព្ទដៃ។
ទីប្រឹក្សាជាន់ខ្ពស់គណនេយ្យភាពសង្គមនៃលេខាធិការដ្ឋានគ.ជ.អ.ប.
លោក គាម ហាន មានតួនាទីជាទីប្រឹក្សាជាន់ខ្ពស់គណនេយ្យភាពសង្គមនៃលេខាធិការដ្ឋាន គ.ជ.អ.ប.។ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ និងមានបទពិសោធន៍ លើកិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការងារគណនេយ្យភាពសង្គម និងការអភិវឌ្ឍសហគមន៍ជាង១៥ឆ្នាំ។
ទីប្រឹក្សាគណនេយ្យភាពសង្គមនៃលេខាធិការដ្ឋានគ.ជ.អ.ប.
លោក ជា សុផាណា មានតួនាទីជាទីប្រឹក្សា គណនេយ្យភាពសង្គមនៃលេខាធិការដ្ឋាន គ.ជ.អ.ប.។ លោកបានបញ្ចប់បរិញ្ញាបត្រ និងមានបទពិសោធន៍លើកិច្ចការងារអភិបាលកិច្ច និងការងារគណនេយ្យភាពសង្គម ជាង៩ឆ្នាំ។
អ្នកសម្របសម្រួលគម្រោងគណនេយ្យភាពសង្គមនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា
កញ្ញា ទួន សុខឃេង មានតួនាទីជា អ្នកសម្របសម្រួលគម្រោងគណនេយ្យភាពសង្គមប្រចាំខេត្តតាកែវនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រ ផ្នែកនីតិសាស្រ្តពីសកលវិទ្យាល័យគ្រប់គ្រង និងមានបទពិសោធន៍ជាង១២ឆ្នាំ លើកិច្ចការងារសង្គម។
មន្ត្រីសម្របសម្រួលគម្រោងគណនេយ្យភាពសង្គមនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជាតិ
លោក រស់ សុងលី មានតួនាទីជាមន្ត្រីសម្របសម្រួលគម្រោងគណនេយ្យភាពសង្គមនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា
មន្ត្រីព័ត៌មានវិទ្យានៃនៃលេខាធិការដ្ឋានគ.ជ.អ.ប.
លោក សន ពុទ្ធារិទ្ធ មានតួនាទីជាមន្ត្រីព័ត៌មានវិជ្ជានៃលេខាធិការដ្ឋាន គ.ជ.អ.ប.។ លោកបានបញ្ចប់បរិញ្ញាបត្រ បរិញ្ញាបត្រវិទ្យាសាស្រ្ត ឯកទេសវិទ្យាសាស្រ្តកុំព្យូទ័រ។ លោកមានបទពិសោធន៍ជាអ្នកជំនាញផ្នែក IT Support មានបទពិសោធន៍ជាង ៥ឆ្នាំ ក្នុងការគាំទ្របច្ចេកទេសដល់អ្នកប្រើប្រាស់ នៅក្នុងលេខាធិការដ្ឋាន គ.ជ.អ.ប.។
ជាការល្អដែលមានមេរៀននៅលើប្រព័ន្ធអនឡាញបែបនេះ
វគ្គសិក្សាមានគុណភាពខ្ពស់ និងមានគ្រូបង្រៀនដែលមានបទពិសោធន៍។ ខ្ញុំមានទំនុកចិត្តថា វាជាជម្រើសល្អបំផុតសម្រាប់អ្នកចង់អភិវឌ្ឍខ្លួនឯងតាមបែបអនឡាញ។
ខ្ញុំធ្លាប់ចូលរួមវគ្គសិក្សាផ្សេងៗជាច្រើន ប៉ុន្តែថ្នាលនេះមានភាពខុសគេពិតប្រាកដ។ វាមានមាតិកាប្រកបដោយប្រសិទ្ធភាព ការបង្ហាញច្បាស់ និងការគាំទ្រដ៏ល្អពីអ្នកបង្រៀន។
ខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់ក្នុងការចូលរួមថ្នាលកម្មវិធីសិក្សាពីចម្ងាយនេះ។ មិនត្រឹមតែទទួលបានចំណេះដឹងថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបើកទូលាយចក្ខុវិស័យ និងបង្កើនទំនុកចិត្តក្នុងការអនុវត្តន៍ជាក់ស្តែងផងដែរ។